១ ចំណីមាន់
ចំណីដែលមានគុណភាពល្អ ជួយឲ្យមាន់មានសុខភាពល្អ និងធំធាត់លឿន។ តាមតម្រូវការជីវជាតិ មាន់ត្រូវការចំណី ៤ ក្រុមសំខាន់ៗ ដូចជា៖
១.ចំណីថាមពល
២.ចំណីជាតិសាច់
៣.ចំណីវីតាមីន
៤.ចំណីជាតិរ៉ែ។
ការផ្សំចំណីដែលមានតុល្យភាពនៃក្រុមខាងលើ គឺជួយអោយមាន់មានសុខភាពល្អ និងលូតលាស់លឿន ។
មាន់ត្រូវការចំណីថាមពល សម្រាប់ផ្តល់កម្លាំង ក្នុងការធ្វើចលនារំលាយអាហារ និងកត្តារស់នៅដទៃ ទៀត។ ប្រភេទចំណីថាមពលសំខាន់ៗរួមមាន៖ ចំណីថាមពល ពោត កន្ទក់ ស្រូវ ដំឡូង ចុងអង្គរ
វាជាប្រភេទចំណី ដែលត្រូវការសម្រាប់បង្កើតសាច់ ធ្វើអោយមាន់ឆាប់ធំធាត់ និងមានសាច់ច្រើន។ គំរូ នៃប្រភេទចំណីនេះមាន៖ ចំណីជាតិសាច់ កំពឹស កណ្តប សណ្តែកសៀង ចង្រិត ក្តាម ជន្លេន កណ្ដៀរ
មាន់ត្រូវការចំណីវីតាមីន ដើម្បីបំពេញនូវមុខងារសរីរាង្គ។ មានចំណីវីតាមីនជាច្រើនប្រភេទ ងាយស្រួលរក បាន ដូចជា៖ ចំណីវីតាមីន សណ្តែកបណ្តុះ ផូ ត្រកូន ត្រឡាច ល្ពៅ ។
ជួយឲ្យឆ្អឹងរឹងមាំ បង្កើតសំបកពង និងរក្សាលំនឹងក្នុងខ្លួនសត្វ។ ចំណីប្រភេទនេះ អាចរកបាន ដោយងាយ ដូចបង្ហាញខាងក្រោម៖ ចំណីជាតិរ៉ែ អំបិល សំបកខ្យង ឬ ខ្ចៅ បុកវាឲ្យម៉ត់។
ចំណីសម្រេច (ចំណីលក់នៅទីផ្សារ) មានតម្លៃថ្លៃ ណាស់ ។ ដើម្បីកាត់បន្ថយចំណាយលើចំណី កសិករ អាចផ្សំចំណី ដែលអាចរកបានក្នុងបរិមាណច្រើន ដូច ជា ស្រូវ កន្ទក់ ចុងអង្ករ ពោត និងសណ្តែក ដោយ លាយ ជាមួយចំណីសម្រេចក្នុងបរិមាណសមស្រប។ សម្រាប់កូនមាន់ ដែលមានអាយុតិចជាង ៣០ថ្ងៃ កសិករគួរផ្តល់ចំណីសម្រេចអោយស៊ីតែម្តង ពីព្រោះវាធ្វើអោយកូនមាន់រឹងមាំ និងធំធាត់លឿន។ ដើម្បីកាន់តែច្បាស់ សូមមើលអំពីរបៀបផ្តល់ចំណី និងទឹក ដោយព៌ណនាលំអិតខាងក្រោម។
ចំណីកូនមាន់ (អាយុតិចជាង ៣០ថ្ងៃ)
កូនមាន់ដែលទើបទំលាក់ពីសំបុក រហូតដល់ ៣០ថ្ងៃ គួរផ្តល់ចំណីសម្រេច (ដោយមិនចាំបាច់ផ្សំ ជាមួយ ចំណិដទៃទៀត)
កូនមាន់អាយុតិចជាង ៣០ថ្ងៃ ១ក្បាលស៊ីចំណីប្រមាណ ២៥ ក្រាម ក្នុង ១ថ្ងៃ ដូច្នេះកូនមាន់ ១០ក្បាល ស៊ីចំណីប្រមាណ ២៥០ក្រាម (២ខាំ កន្លះ) ក្នុង ១ថ្ងៃ
កូនមាន់គួរផ្តល់ចំណី ៣ ទៅ ៤ ដង ក្នុង ១ថ្ងៃ
ចំណីមាន់ជំទង់ (អាយុ ៣០ – ៦០ថ្ងៃ)
មាន់ជំទង់ គួរផ្តល់ចំណីសម្រេចត្រឹមតែ ៣០% ដោយលាយជាមួយវត្ថុធាតុដើមចំណី ក្នុងស្រុក ៧០% ដូចជា កន្ទក់ ចុងអង្ករ ស្រូវ ពោត ចំណឺវីតាមីន (ស្មៅ ត្រកូន ឬ ចក) និងចំណីជាតិរ៉ែ។ ចំណីវីតាមីន (ត្រកួន និងរុក្ខជាតិបៃតងដទៃទៀត) គួរលាយត្រឹមតែ ២០% ជាមួយចំណីសម្រេច។
មាន់ជំទង់ ១ក្បាល ស៊ីចំណីផ្សំប្រមាណ ៦០ក្រាម ក្នុង ១ថ្ងៃ ដូច្នេះមាន់ជំទង់ ១០ក្បាល ត្រូវការ ចំណី ប្រមាណ ០.៦គ.ក្រ ក្នុង ១ថ្ងៃ។
គួរផ្តល់ចំណី ២ ទៅ ៣ដង ក្នុង ១ថ្ងៃ
ចំណីមាន់ធំ (អាយុ ៦០ថ្ងៃ-១២០ថ្ងៃ)
មាន់ធំ គួរផ្តល់ចំណីសម្រេចប្រមាណ ៣០% និង ៧០% នៃចំណីរកបាន ដូចជា ស្រូវ ចុងអង្ករ កន្ទក់ ពោត ចំណីវីតាមីន និងចំណីជាតិរ៉ែ។ ចំណឺវីតាមីន (ស្មៅ ត្រកូន ឬ ចក) គួរលាយត្រឹមតែ ២០% ជា មួយចំណីសម្រេច និងចំណីដទៃទៀត។
មាន់ធំ ស៊ីចំណីផ្សំប្រមាណ ១២០ក្រាម ក្នុង ១ថ្ងៃ ដូច្នេះ មាន់ធំ ១០ក្បាល ត្រូវការចំណីផ្សំ ១.២គ.ក្រ ក្នុង ១ថ្ងៃ
គួរផ្តល់ចំណីផ្សំ ២ ទៅ ៣ដង ក្នុង ១ថ្ងៃ
មាន់ធំ អាចផ្តល់ចំណីដែលកសិករអាចរកបានសុទ្ធ ដូចជាចំណីថាមពល ជាតិសាច់ វីតាមីន និងចំណី ជាតិរ៉ែ ដោយផ្សំចូលគ្នា និងបរិមាណគ្រប់គ្រាន់។
ចំណីមាន់មេបា (អាយុចាប់ពី ១២០ថ្ងៃឡើង)
ជាធម្មតា កសិករអាចលក់មាន់ចាប់ពីអាយុ ១២០ថ្ងៃ (៤ខែ) ឡើង។ ប៉ុន្តែ មាន់មួយចំនួន ត្រូវរក្សាទុកដើម្បី ធ្វើមេបន្ត ឬប្តូរមេចាស់ចេញ។ ជាទូទៅ មាន់មេ អាចផ្តល់ពង ចាប់ពីអាយុ ១៨០ថ្ងៃឡើង។
មាន់មេបា គួរផ្តល់ចំណីដូចមាន់ជំទង់ និងមាន់ធំដែរ ពោលគឺលាយចំណីសម្រេច ៣០% ជាមួយចំណី រកបាន ប្រមាណ ៧០%ទៀត។
មាន់មេបា ១០ ក្បាល ស៊ីចំណីផ្សំ ១.៥គ.ក្រ ក្នុង ១ថ្ងៃ
ការផ្តល់ចំណ៌ជាតិរ៉ែ និងវីតាមីន មានសារៈសំខាន់ណាស់ សម្រាប់មាន់បង្កាត់ពូជ និងកំពុងផ្តល់ពង។
សម្ភារៈដាក់ចំណីសមស្រប និងការសំអាត គឺជាកត្តាសំខាន់ ក្នុងការចិញ្ចឹមមាន់។ ការផ្តល់ចំណី ជាមួយ នឹងសម្ភារៈស្អាត អាចជួយកាត់បន្ថយការឆ្លងបរាសិតផ្សេងៗ។ សម្ភារៈដាក់ចំណីសមស្រប អាចជួយឲ្យ មាន់ងាយស្រួលស៊ី និងធ្វើឲ្យចំណីមានអនាម័យល្អ ពេលមាន់ស៊ី។ សម្ភារៈដាក់ចំណី អាចធ្វើបាន ដោយប្រើប្រាស់របស់ផ្សេងៗដែលមានស្រាប់ ដូចជា ឬស្សី សំបកកង់ឡានចាស់ៗ ធុងជ័រ ជាដើម។
ការផ្តល់ទឹក
ត្រូវផ្តល់ទឹកស្អាត សម្រាប់កូនមាន់ និងមាន់ធំ អោយមានជាប្រចាំក្នុងរយៈពេល ២៤ម៉ោង
មាន់ជំទង់ ឬមាន់មេបា ១០០ក្បាល ផឹកទឹកប្រមាណ៤លីត្រក្នុង១ថ្ងៃ (អាចប្រែប្រួលតាមអាកាសធាតុ) ការផ្តល់ទឹកស្អាត និងសំអាតប្លុកទឹកជាប្រចាំ អាចជួយអោយមាន់មានសុខភាពល្អ និងមិនឆ្លងបរាសិត ផ្សេងៗ។ ស្នូកទឹកត្រឹមត្រូវ ធ្វើអោយមាន់ងាយស្រួលផឹកទឹក និងធ្វើអោយទឹកមិនកខ្វក់។ ស្នូកទឹក អាចធ្វើ ពីរបស់មានស្រាប់ ដូចជា ដើមឬស្សី ដប/ធុងជ័រ និងរបស់ដទៃទៀត។
![]() |